កម្មវិធីពិសេស របស់មន្ទីរពេទ្យ រ៉ូយ៉ាល់រតនៈ ក្នុងឱកាសគម្រប់ ខួប៥ឆ្នាំ នៅកម្ពុជា

ភ្នំពេញៈ មន្ទីរពេទ្យរ៉ូយ៉ាល់រតនៈ បានផ្តល់កញ្ចប់ ពិនិត្យសុខភាពពិសេស ក្នុងឱកាសគម្រប់ខួប៥ឆ្នាំ នៃវត្តមានរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ដោយអនុញ្ញាតឱ្យអ្នកជំងឺ ២នាក់ ពិនិត្យសុខភាព  ប៉ុន្តែគិតប្រាក់តែ ម្នាក់ប៉ុណ្ណោះ ។

កញ្ចប់ពិសេសទិញ១ ថែម១នេះ ត្រូវបានធ្វើឡើង រយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ ។ ព័ត៌មានលម្អិត សូមពិនិត្យមើល នូវខិត្តប័ណ្ណខាងក្រោម ឬទំនាក់ទំនង តាមលេខទូរស័ព្ទ 023 991 000 ឬក៏អាចមកកាន់ អាសយដ្ឋានមន្ទីរពេទ្យ រ៉ូយ៉ាល់រតនៈ ដោយផ្ទាល់  នៅអគារលេខ២ ផ្លូវ592 ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕

Photo by DAP-NEWS

ម៉ាឌូរ៉ូ ជំរុញ​អាមេរិក ឲ្យ​បញ្ឈប់​ការ​ចោទ​ប្រកាន់ មក​លើ​រូប​លោក រឿង​ធ្វើ​ឃាត​សម្ងាត់

ការ៉ាកាស៖ ប្រធានាធិបតីស្តីទីប្រទេស វ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយកាលពីថ្ងៃអាទិត្យ ទី១៧ ខែមីនា ដោយជំរុញឲ្យសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បញ្ឈប់ការចោទប្រកាន់រូបលោកថា ជាអ្នកនៅពីក្រោយគម្រោង នៃការធ្វើឃាតមេដឹកនាំ បក្សប្រឆំាងលោក ហិនរិក កាប្រីល និងត្រូវបញ្ឈប់ការធ្វើឲ្យច្របូកច្របល់ ដល់ប្រទេសរបស់លោក នៅថ្ងៃបោះឆ្នោតតំណែងប្រធានាធិបតី ១៤ ខែមេសា ខាងមុខនេះ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៣ថា និយាយក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ឯកជន ធីលីវិន លោក ម៉ាឌូរ៉ូ បានចោទប្រកាន់អតីត អគ្គរដ្ឋទូតអាមេរិកលោក រ៉ូជឺ ណូរីហ្គា និងលោក អុតតូ រាជ ព្រមទំាងប្រធានមន្ទីរប៉ង់តាហ្គោន និង ស៊ីអាយអេ ថាអ្នកទំាងនោះ ជាអ្នកដែលនៅពីក្រោយការ គម្រោងនៃការធ្វើឃាតលោក កាប្រីល និងគូប្រជែងតំណែងប្រធានាធិបតី របស់លោកទៀតផង។ Continue reading

មនុស្ស ៣០នាក់ស្លាប់ ដោយការវាយ ប្រហារ នៅអ៊ីរ៉ាក់

បាដាដ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អ៊ីរ៉ាក់ លោក Hassanal-Shammari បាននិយាយកាលពីថ្ងៃចន្ទ កន្លងទៅថា ការ បំផ្ទុះគ្រាប់បែកក្នុងរថយន្ត និងការបំផ្ទុះគ្រាប់បែកអត្តឃាត នៅក្រសួងយុត្តិធម៌ប្រទេសអ៊ីរ៉ាក់ បានសម្លាប់មនុស្ស រហូតដល់ ៣០នាក់ និងមនុស្ស ៥០នាក់ផ្សេងទៀតរងរបួស។

យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៣ បានឲ្យដឹងដោយលើកឡើងនូវសំដី របស់លោក Shammari ថា ក្រុមភេវរករ អាចឆក់ឱកាសបានល្អ បន្ទាប់ការកើតមាននូវភាពច្របូកច្របល់ ដោយ ពីការបំផ្ទុះរថយន្តលើកទីមួយ នៅច្រកចូលទៅកាន់ក្រសួង។ Continue reading

ការស្រាវជ្រាវ បង្ហាញថា មនុស្ស ៥៩.៥៤៨នាក់ស្លាប់ នៅស៊ីរី រយៈពេល២ឆ្នាំ

ដាម៉ាសៈ ការស្រាវជ្រាវមួយបានបង្ហាញកាលពីថ្ងៃចន្ទ កន្លងទៅនេះថា មានមនុស្សចំនួន ៥៩.៥៤៨នាក់ បាន ស្លាប់ ចាប់តាំងពីប្រទេសស៊ីរី បានកើតមាននូវវិបត្តិអស់រយៈពេលពីរឆ្នាំកន្លងទៅនេះ។

យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ បានឲ្យដឹងថា ក្រុមអ្នកអង្កេតការណ៍ របស់ចក្រភពអង់គ្លេស ផ្នែកសិទ្ធិមនុស្សប្រចាំនៅប្រទេសស៊ីរី បានបង្ហាញថា ជនរងគ្រោះ ដែលបានស្លាប់ក្នុង នោះ រួមមានជនស៊ីវិល ក្រុមបះបោរ និងកងកម្លាំងរដ្ឋាភិបាល។

តួលេខបានបង្ហាញថា ក្នុងចំណោមជនស៊ីវិលចំនួន ២៩.៧៦៧នាក់ ក្នុងនោះមានកុមារ ចំនួន ៤.២៦៤នាក់ និង មនុស្ស ២.៥៧៩នាក់ផ្សេងទៀតជាស្រ្តី។ ប្រភពដដែលបានបន្ថែមថា ក្នុងចំណោមជនរងគ្រោះ ទាំងអស់មាន ក្រុមបះបោរចំនួន ១០.៦២៣នាក់ ក្រុមប្រឆាំងចំនួន១.៧៨៣នាក់ និងមនុស្ស ១៤.៧៥២នាក់ផ្សេងទៀតជាកង កម្លាំងយោធា។ Continue reading

តម្រួតថៃចាប់ រថយន្តជនជាតិខ្មែរ ដឹកឈើគ្រញូង នៅជិតច្រកទ្វារអន្តរជាតិ អូរស្មាច់

ឧត្តរមានជ័យ៖ រថយន្តដឹកឈើគ្រញូង មួយគ្រឿង របស់ជនជាតិខ្មែរ ត្រូវបានតម្រួតថៃ ចាប់ឃាត់ កាលពីវេលាម៉ោង ៥និង៤៥នាទី ល្ងាចថ្ងៃទី១៨ ខែមីនាឆ្នាំ២០១៣ នេះ ខណៈរថយន្តខាងលើ បានធ្វើដំណើរ ជិតមកដល់ច្រកទ្វារ អន្តរជាតិអូស្មាច់ក្នុងខេត្តឧត្តរមានជ័យ ចំងាយប្រហែល២០ម៉ែត្រ ពីព្រំដែន។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ច ប្រចាំការនៅច្រកទ្វារ អូស្មាច់ បានឲ្យដឹងថា រថយន្តម៉ាកកាម៉ារី មួយគ្រឿង ស៊េរី៩១ ពណ៌ស របស់ជនជាតិខ្មែរ ដែលដឹកឈើគ្រញូងពេញ ត្រូវបានតម្រួតថៃចាប់ឃាត់ នៅចំងាយ ប្រហែល ២០ម៉ែត្រ ពីច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ ។

យ៉ាងណាក៏ដោយ មិនទាន់ដឹងថា មានដំណោះស្រាយ ណាកើតឡើងចំពោះ អ្នកបើករថយន្តដឹកឈើគ្រញូង ខាងលើនេះទេ៕

អ្នកភូមិកែវផុស ស្រក់ទឹកភ្នែក រំភើបពន់ពេក ក្រោយទទួលបាន ក្តីសណ្តោស ពីសម្តេចតេជោ 

– លោក ប៊ិន ឈិន និងលោក ស្បោង សារ៉ាត់ ផ្តល់ថវិកា ៣ម៉ឺនដុល្លារ រៀបចំ និងកសាង ភូមិកែវផុសឡើងវិញ

ព្រះសីហនុៈ ប្រជាពលរដ្ឋភូមិកែវផុសទាំង ៤៩គ្រួសារ បានទ្រហោយំសាជាថ្មី នៅចំពោះមុខលោកឧកញ៉ា ម៉ុង ឬទ្ធី ប៉ុន្តែដំណក់ទឹកភ្នែកពេលនេះ មិនមែនទឹកភ្នែកស្តាយស្រណោះផ្ទះសម្បែង និងដីធ្លីទៀតនោះឡើយ ប៉ុន្តែ ជាដំណក់ទឹកភ្នែកបង្ហូរព្រោះតែរំភើបពន់ពេក តាមរយៈការកាត់ក្តី ដ៏យុត្តិធម៌ជាទីបំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានសម្រេច និងបញ្ជាភ្លាមៗឲ្យធ្វើផ្ទះ និងប្រគល់ដីជូនពួកគាត់ឡើងវិញ។

ស្ថិតនៅកន្លែងស្នាក់នៅបណ្តោះអាសន្ន ដោយសម្រាកក្រោមតង់ពណ៌ខៀវ និងស្បូវ ជាប់មាត់សមុទ្រប្រជាពល រដ្ឋអ្នកភូមិកែវផុស គ្រាន់តែឃើញលោកឧកញ៉ា ម៉ុង ឬទ្ធី និងលោក សយ សុភាព បានធ្វើដំណើរទៅដល់ភ្លាម បាននាំគ្នាទះដៃអបអរសាទរ លាយឡំជាមួយទឹកភ្នែក ចំពោះលទ្ធផលដែលពួកគាត់ទើបទទួលបាន គឺផ្ទះថ្មដ៏ថ្មី សន្លាង និងផ្ទៃដី ដែលសម្រេចប្រគល់ជូនពីនាយករដ្ឋមន្រ្តី នៃកម្ពុជា។ Continue reading

អាវុធហត្ថ ឃាត់ខ្លួន យុវជនម្នាក់ ពីបទរំលោភ ក្មេងស្រីអាយុ១៤ឆ្នាំ រហូតមានផ្ទៃពោះ

ភ្នំពេញ៖ យុវជនជាសិស្ស សាលាម្នាក់ ត្រូវបានកម្លាំង អាវុធហត្ថ នៃការិយាល័យ ប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣ ដោយជាប់ពាក់ព័ន្ធ និងការចាប់ រំលោភក្មេងស្រីអាយុ១៤ឆ្នាំ ហើយរហូតធ្វើឲ្យ ក្មេងស្រីរូបនេះ មានផ្ទៃពោះចំនួន៨កន្លះអាទិត្យ ។

ការចាប់ខ្លួនយុវជនរូបនេះ បានធ្វើឡើង ក្រោយពីមាន ពាក្យបណ្តឹងរបស់ម្តាយ ក្មេងស្រីរងគ្រោះ បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាព ចាប់រំលោភ ជាច្រើនដងមក ហើយនោះ។

ប្រធានការិយាល័យ ប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន នៃទីបញ្ជាការដ្ឋាន អាវុធហត្ថ រាជធានីភ្នំពេញ លោក ជា ជោគ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចរបស់លោក បានឃាត់ខ្លួន យុវជន ឈ្មោះ ពៅ រតនា អាយុ១៩ឆ្នាំ មុខរបរ ជាសិស្ស ដែលការឃាត់ខ្លួន ជនសង្ស័យរូបនេះបានធ្វើឡើង តបតាមពាក្យបណ្តឹង របស់ម្តាយក្មេងស្រីរងគ្រោះ។

លោក ជា ជោគ បានបន្តថា ជនសង្ស័យរូបនេះបានសារភាពថា រូបគេពិតជាបានចាប់ រំលោភទៅលើក្មេងស្រីរងគ្រោះ ពិតប្រាកដមែន រហូតធ្វើឲ្យនាង មានផ្ទៃពោះទៀតផង។ បើតាមលោក ជា ជោគ យុវជនរូបនេះ នឹងត្រូវកម្លាំងសមត្ថកិច្ច របស់លោក បញ្ជូនៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕