ស្រាបៀរកម្ពុជា ត្រៀម៥០ម៉ឺនដុល្លារ សម្រាប់ការប្រគំ តន្រ្តីទេសចរណ៍ ប្រចាំឆ្នាំ២០១៣

ភ្នំពេញៈ ក្រុមហ៊ុនខ្មែរប្រ៊ូវើរី ដែលជាក្រុមហ៊ុន ផលិតស្រាបៀរកម្ពុជា ត្រៀមនឹងចំណាយ ៥០ម៉ឺនដុល្លារ សម្រាប់រៀបចំ ការប្រគំតន្រ្តីទេសចរណ៍ ឆ្នាំ២០១៣ នៅតាមបណ្តាខេត្ត ចំនួន១០ ផ្សេងទៀត ក្នុងប្រទេសកម្ពុជា ដើម្បីនាំផ្តល់ជូន នូវភាពសប្បាយរីករាយ ដល់ប្រជាពលរដ្ឋ ក្រៅរាជធានី ។

ការប្រគំតន្រ្តីទេសចរណ៍ ស្រាបៀរកម្ពុជា ឆ្នាំ២០១៣ អាចនឹង ទទួលបានការគាំទ្រខ្លាំង ពីសំណាក់ ប្រជាពលរដ្ឋ នៅតាមបណ្តាខេត្ត ដូចទៅនឹង ការប្រគំ តន្រ្តីស្រុកស្រែ របស់ស្ថានីយទូរទស្សន៍ បាយ័នដែរ ។ នេះបើតាមលោក ទិត្យ ថាវរិទ្ធិ អគ្គនាយករង ស្ថានីយ៍ទូរទស្សន៍បាយ័ន ដែលជាអ្នក រាប់រង ក្នុងការរៀបចំ ការប្រគំតន្រ្តីនេះ ។

លោក ភីធើ លាង អគ្គនាយករងជាន់ខ្ពស់ ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត បានឱ្យដឹងថា តន្រ្តី ទេសចរណ៍ ស្រាបៀរកម្ពុជា ប្រចាំឆ្នាំ លើកទី២នេះ នឹងចាប់ផ្តើមពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ តទៅ ដោយធ្វើឡើង ជាបន្តបន្ទាប់ នៅខេត្តចំនួន១០ ក្នុងប្រទេសកម្ពុជា ក្នុងនោះមានខេត្ត រតនគិរី ក្រចេះ កំពង់ចាម កំពត បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ព្រះសីហនុ កំពង់ស្ពឺ និងខេត្តកណ្តាល ដែលក្នុងមួយខេត្ត ប្រគំតន្រ្តី២យប់ ។

លោកបន្ថែមថា “ បើគិតទាំងថ្លៃដឹកជញ្ជូន ការរៀបចំឆាក អញ្ជើញតារា…និង ចំណាយផ្សេងៗទៀត ទាំងអស់ យើងគ្រោងនឹងចំណាយ ៥០ម៉ឺនដុល្លារ សម្រាប់ការប្រគំតន្រ្តីឆ្នាំនេះ” ។ លោកបន្ថែមថា “យើងមានឈ្មោះ របស់យើងជាខ្មែរ ហើយការវិនិយោគ១០០ភាគរយ ជារបស់ខ្មែរ ចឹងយើងចង់ធ្វើអ្វី សម្រាប់ប្រជាជនខ្មែរយើង ។ ទិសដៅសំខាន់ គឺយើងចង់ផ្តល់ភាពសប្បាយរីករាយ ជូនប្រជាជន នៅតាមបណ្តាខេត្ត មិនគិតពីផលប្រយោជន៍ ត្រឡប់មកវិញនោះទេ” ។

កាលពីឆ្នាំ២០១២ តន្រ្តីទេសចរណ៍ ស្រាបៀរកម្ពុជា បានធ្វើឡើងនៅ បណ្តាខេត្តចំនួន១០ រួចមកហើយ ហើយទទួលបានការគាំទ្រគួសម ពីប្រជាពលរដ្ឋ ប៉ុន្តែលើកទី២ មានតារាចម្រៀង ល្បីៗចូលរួម កាន់តែច្រើន ជាងមុន ក្នុងនោះមានដូចជា លោក ខេមរៈ សិរីមន្ត លោក ឆន សុវណ្ណរាជ លោក សុគន្ធ ថេរ៉ាយុ លោក ករុណា ពេជ្រ កញ្ញា អ៊ីវ៉ា លោកជុំ លីណូ និងតារាចម្រៀង-កំប្លែង មួយចំនួនទៀត ដែលនឹងត្រូវផ្សាយ បន្តផ្ទាល់ ដោយ ទូរទស្សន៍ អាស៊ីអាគ្មេយ៍ និង ទូរទស្សន៍បាយ័ន ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

About these ads

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s